២ ពង្សា‌វតារ‌ក្សត្រ 20:17-21 KHSV

17 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ព្រះ‌ករុណា និង​ភោគ​សម្បត្តិ​ដែល​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌ករុណា​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។

18 គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​ព្រះ‌ករុណា​យក​ទៅ​ធ្វើ​ជា​មហា‌តលិក នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ»។

19 ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​មាន​ជីវិត នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។

20 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ហេ‌សេគា និង​វីរ‌ភាព​ដ៏​អង់‌អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូ‌សាឡឹម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

21 កាល​ព្រះ‌បាទ​ហេ‌សេគា​សោយ​ទិវង្គត ព្រះ‌បាទ​ម៉ាណា‌សេ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។