២ ពង្សា‌វតារ‌ក្សត្រ 21:20-26 KHSV

20 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា។

21 ស្ដេច​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង គឺ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដូច​បិតា​ដែរ។

22 ស្ដេច​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​អយ្យ‌កោ គឺ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ឡើយ។

23 ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អាំម៉ូន​បាន​ឃុប‌ឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជ​វាំង។

24 ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​ធ្វើ​គុត​ព្រះ‌បាទ​អាំម៉ូន ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យ។

25 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អាំម៉ូន និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

26 គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ ឡើង​ស្នង​រាជ្យ។