23 ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជវាំង។
24 ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។
25 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
26 គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងផ្នូរនៅសួនរបស់លោកអ៊ូសា ហើយព្រះបាទយ៉ូសៀស ជាបុត្រ ឡើងស្នងរាជ្យ។