២ ពង្សា‌វតារ‌ក្សត្រ 22:1-5 KHSV

1 កាល​ព្រះ‌បាទ​យ៉ូសៀស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ប្រាំ​បី​វស្សា ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេឌី‌ដា ជា​កូន​របស់​លោក​អដា‌យ៉ា ជា​អ្នក​ស្រុក​បូស‌កាថ។

2 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។

3 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសៀស ទ្រង់​ចាត់​លោក​សាផាន​ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដោយ​មាន​រាជ‌ឱង្ការ​ថា៖

4 «ចូរ​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា សុំ​ឲ្យ​លោក​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជា‌ជន។

5 ចូរ​ឲ្យ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួស‌ជុល​ព្រះ‌ដំណាក់