២ ពង្សា‌វតារ‌ក្សត្រ 25:1-4 KHSV

1 ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សេ‌ដេ‌គា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បោះ‌ទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។

2 ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​នេះ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ នៃ​រជ្ជកាល​ព្រះ‌បាទ​សេ‌ដេ‌គា។

3 នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​បួន ពេល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ហើយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ

4 ពួក​ខ្មាំង​បាន​ទម្លុះ​កំពែង​ក្រុង​មួយ​កន្លែង។ ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​រត់​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ា‌បា។