1 មានស្ត្រីមេម៉ាយម្នាក់ជាភរិយារបស់បុរសមួយរូប ដែលជាសមាជិករបស់ក្រុមព្យាការី បានមកជួបលោកអេលីសេ ហើយអង្វរលោកថា៖ «ប្ដីរបស់នាងខ្ញុំ ជាអ្នកបម្រើរបស់លោកស្លាប់ផុតហើយ។ លោកក៏ជ្រាបដែរថា អ្នកបម្រើរបស់លោក គោរពកោតខ្លាចព្រះអម្ចាស់ណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកទាមទារយកកូនប្រុសទាំងពីរនាក់របស់នាងខ្ញុំ ទៅធ្វើជាបាវបម្រើរបស់គេ»។
2 លោកអេលីសេមានប្រសាសន៍ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើដូចម្ដេចចំពោះនាង? ចូរប្រាប់ខ្ញុំមកមើល នៅក្នុងផ្ទះនាងមានអ្វីខ្លះ?»។ នាងឆ្លើយតបថា៖ «នៅក្នុងផ្ទះនាងខ្ញុំ គ្មានអ្វីក្រៅពីប្រេងមួយកូនដបប៉ុណ្ណោះ»។
3 លោកអេលីសេមានប្រសាសន៍ថា៖ «ចូរទៅខ្ចីដបទំនេរ ពីអ្នកជិតខាងឲ្យបានច្រើន គឺកុំខ្ចីតិចពេក។
4 ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្ដាយ ទាំងកូន ចូលទៅក្នុងផ្ទះ បិទទ្វារឲ្យជិត ហើយយកប្រេងចាក់ក្នុងដបទាំងនោះ។ ដបណាពេញត្រូវទុកដោយឡែក»។
5 នាងក៏ចាកចេញពីលោកទៅ ហើយនាំកូនចូលក្នុងផ្ទះបិទទ្វារជិត។ កូនទាំងពីរហុចដបមកឲ្យម្ដាយ រួចម្ដាយយកប្រេងមកចាក់ក្នុងដប។
6 លុះដបទាំងអស់ពេញហើយ នាងប្រាប់កូនថា៖ «ហុចដបមួយទៀតមក!»។ កូនឆ្លើយថា៖ «អស់ដបហើយម៉ែ!»។ ពេលនោះ ប្រេងក៏ឈប់ហូរ។