13 លោកអេលីសេមានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថា នាងបានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅទូលព្រះរាជា ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។
14 លោកមានប្រសាសន៍ថា៖ «បើដូច្នេះ តើត្រូវតបស្នងអ្វីដល់នាង?»។ កេហាស៊ីឆ្លើយថា៖ «នាងគ្មានកូនទេ ហើយប្ដីនាងក៏ចាស់ដែរ»។
15 លោកមានប្រសាសន៍ថា៖ «ចូរហៅនាងមក»។ កេហាស៊ីក៏ហៅនាង ហើយនាងមកឈរនៅមាត់ទ្វារបន្ទប់។
16 លោកអេលីសេមានប្រសាសន៍ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងមានកូនប្រុសពនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ លោកម្ចាស់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
17 ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ ក្នុងខែដដែលនោះ ដូចលោកអេលីសេប្រាប់នាង។
18 កូនប្រុសនោះមានវ័យចម្រើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយឪពុក ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។
19 ស្រាប់តែក្មេងនោះប្រាប់ឪពុកថា៖ «ពុកអើយ កូនឈឺក្បាល កូនឈឺក្បាលណាស់!»។ ឪពុកស្រែកប្រាប់ទៅអ្នកបម្រើថា៖ «ចូរបីយកទៅឲ្យម្ដាយវាឆាប់ឡើង!»។