២ ពង្សា‌វតារ‌ក្សត្រ 4:41-44 KHSV

41 លោក​អេលីសេ​ប្រាប់​គេ​ឲ្យ​យក​ម្សៅ​មក​ជូន​លោក លោក​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដួស​បបរ​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។

42 មាន​បុរស​ម្នាក់​មក​ពី​ស្រុក​បាល​សាលី‌សា ដោយ​យក​នំបុ័ង​ធ្វើ​ពី​ម្សៅ​ថ្មី​ចំនួន​ម្ភៃ​ដុំ ព្រម​ទាំង​ស្រូវ​ថ្មី​ដាក់​នៅ​ក្នុង​ថង់ មក​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​ឲ្យ​អ្នក​ទាំង​នោះ​បរិភោគ​ចុះ»។

43 ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​អាច​យក​អាហារ​តែ​ប៉ុណ្ណេះ​ចែក​ជូន​មនុស្ស​ដល់​ទៅ​មួយ​រយ​នាក់​គ្រាន់​ឬ?»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ចែក​ឲ្យ​ពួក​គេ​បរិភោគ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នៅ​សេស‌សល់​ទៀត​ផង”»។

44 អ្នក​បម្រើ​ក៏​យក​អាហារ​ចែក​ជូន​មនុស្ស​ទាំង​អស់​នៅ​ទី​នោះ។ ពួក​គេ​បរិភោគ​ឆ្អែត ហើយ​មាន​អាហារ​នៅ​សេស‌សល់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។