1 ថ្ងៃមួយ ក្រុមព្យាការីជម្រាបលោកអេលីសេថា៖ «កន្លែងដែលយើងស្នាក់នៅជាមួយលោកនេះចង្អៀតណាស់ សម្រាប់យើងទាំងអស់គ្នា។
2 សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗ យកមកធ្វើកន្លែងស្នាក់នៅ»។ លោកអេលីសេមានប្រសាសន៍ថា៖ «ទៅចុះ!»។
3 មានម្នាក់ក្នុងចំណោមព្យាការីពោលថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំផង!»។ លោកឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅជាមួយ»។
4 លោកធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ ពួកគេនាំគ្នាកាប់ដើមឈើ។