17 ស្ដេចបញ្ជាអង្គរក្សឲ្យចេញទៅត្រួតពិនិត្យមើលខុសត្រូវ នៅមាត់ទ្វារក្រុង ប៉ុន្តែ មហាជនបានជាន់គាត់ស្លាប់នៅទីនោះ ស្របតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ថ្លែង នៅពេលស្ដេចទៅជួបលោក។
18 ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្ដេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។
19 ពេលនោះ អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា “ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុការណ៍បែបនេះមិនកើតមានដែរ!”។ លោកអេលីសេមានប្រសាសន៍ថា “ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ”។
20 ហេតុការណ៍នេះក៏កើតមានចំពោះគាត់មែន គឺមហាជនបានជាន់គាត់ស្លាប់នៅមាត់ទ្វារក្រុង។