២ ពង្សា‌វតារ‌ក្សត្រ 9:1-4 KHSV

1 ព្យាការី​អេលីសេ​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ព្យាការី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។

2 ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូ‌សា‌ផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​លោក​ឲ្យ​ក្រោក​ចេញ​ពី​ចំណោម​បង‌ប្អូន​របស់​លោក ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។

3 ចូរ​យក​ដប​ប្រេង​មក​ចាក់​បង្ហូរ​លើ​ក្បាល​របស់​លោក ទាំង​ពោល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល”។ បន្ទាប់​មក អ្នក​ត្រូវ​បើក​ទ្វារ​រត់​ចេញ​ទៅ កុំ​បង្អែ‌បង្អង់​ឡើយ»។

4 យុវ‌បុរស​ជា​ព្យាការី​នោះ​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។