33 លោកបញ្ជាថា៖ «ចូរបោះនាងចុះមក!»។ ពួកគេក៏បោះនាងចុះមក ឈាមរបស់នាងខ្ទាតប្រឡាក់ជញ្ជាំង និងសេះ ហើយលោកយេហ៊ូវបររទេះកិនសាកសពនោះ។
34 បន្ទាប់មក លោកយេហ៊ូវចូលទៅក្នុងវាំង រួចបរិភោគ លោកមានប្រសាសន៍ថា៖ «សូមអស់លោកយកសាកសពស្ត្រីដែលត្រូវបណ្ដាសានេះទៅកប់ផង ព្រោះគាត់ក៏ជាកូនស្ដេចដែរ»។
35 ពួកគេចេញទៅយកសពនោះមកកប់ ប៉ុន្តែ ឃើញនៅសល់តែលលាដ៍ក្បាល ជើង និងដៃប៉ុណ្ណោះ។
36 ពួកគេនាំដំណឹងមកជម្រាបលោកយេហ៊ូវវិញ លោកក៏មានប្រសាសន៍ថា៖ «ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានថ្លែងតាមរយៈព្យាការីអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា ឆ្កែនឹងហែកស៊ីសាច់យេសិបិលក្នុងចម្ការយេសរាល។
37 សាកសពរបស់នាងយេសិបិលនឹងក្លាយជាជី ក្នុងចម្ការយេសរាល។ ដូច្នេះ គ្មាននរណាអាចពោលថា នេះជាផ្នូររបស់យេសិបិលទេ»។