២ សាំយូ‌អែល 11:13-19 KHSV

13 ព្រះ‌បាទ​ដាវីឌ​អញ្ជើញ​លោក​មក​ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។

14 ព្រលឹម​ឡើង ព្រះ‌បាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។

15 ក្នុង​សំបុត្រ​នោះ​ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​ឲ្យ​នៅ​សមរ‌ភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​ឲ្យ​បច្ចា‌មិត្ត​ប្រហារ​ជីវិត​គាត់»។

16 លោក​យ៉ូអាប់​សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោម‌ព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។

17 កង‌ទ័ព​សត្រូវ​ចេញ​មក​ច្បាំង​តទល់​នឹង​កង‌ទ័ព​របស់​លោក​យ៉ូអាប់។ ពួក​គេ​សម្លាប់​ពល​ទាហាន​ខ្លះ ក្នុង​ជួរ​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត ក៏​ស្លាប់​ដែរ។

18 លោក​យ៉ូអាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​រាយ‌ការណ៍​ថ្វាយ​ព្រះ‌បាទ​ដាវីឌ យ៉ាង​សព្វ​គ្រប់​អំពី​សភាព​ការណ៍​ចំបាំង

19 គឺ​លោក​បញ្ជា​អ្នក​នាំ​សារ​ថា៖ «ពេល​អ្នក​រាយ‌ការណ៍​អំពី​សភាព​ការណ៍​ចំបាំង​ចប់​សព្វ​គ្រប់​ហើយ