27 លោកចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទដាវីឌថា៖ «ទូលបង្គំវាយទីក្រុងរ៉ាបាត ហើយដណ្ដើមយកបានកន្លែងដែលរក្សាទឹកទៀតផង។
28 ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ទូលបង្គំ»។
29 ព្រះបាទដាវីឌប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្ដើមយកបាន។
30 ព្រះបាទដាវីឌយកបានមកុដដែលស្ថិតនៅលើព្រះសិរសាស្ដេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏រឹបអូសយកជយភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។
31 រីឯប្រជាជននៅក្រុងនោះវិញ ព្រះបាទដាវីឌបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើ ដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ព្រះបាទដាវីឌធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។