34 សម្ដេចអាប់សាឡុមគេចខ្លួនរត់បាត់ទៅ។ អ្នកយាមក្រឡេកមើលទៅ ឃើញមនុស្សមួយក្រុមធំកំពុងចុះពីចង្កេះភ្នំ នៅខាងក្រោយគាត់។
35 លោកយ៉ូណាដាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណា បុត្រាទាំងអស់របស់ព្រះករុណាយាងមកដល់ហើយ! ដូចទូលបង្គំបានទូលព្រះករុណាមែន»។
36 លោកយ៉ូណាដាប់ទូលមិនទាន់ផុតពីមាត់ផង បុត្រារបស់ស្ដេចក៏យាងមកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយស្ដេច និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។
37 សម្ដេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយព្រះបាទតាលម៉ាយ ជាបុត្ររបស់ព្រះបាទអាំមីហ៊ូដ និងជាស្ដេចស្រុកកេស៊ួរី។ ក្នុងអំឡុងពេលនោះ ព្រះបាទដាវីឌកាន់ទុក្ខសម្ដេចអាំណូនជាបុត្រ។
38 សម្ដេចអាប់សាឡុមបានគេចខ្លួនទៅនៅស្រុកកេស៊ួរី អស់រយៈពេលបីឆ្នាំ។
39 ព្រះបាទដាវីឌឈប់ខ្ញាល់ នឹងសម្ដេចអាប់សាឡុមទៀត ព្រោះស្ដេចលែងព្រួយចិត្តអំពីសម្ដេចអាំណូនសោយទិវង្គត។