២ កូរិន‌ថូស 11:12-18 KHSV

12 ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។

13 ជន​ប្រភេទ​នោះ​សុទ្ធ​តែ​ជា​សាវ័ក​ក្លែង‌ក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​របស់​ព្រះ‌គ្រិស្ដ*។

14 ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់​ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។

15 ដូច្នេះ បើ​ពួក​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចម្លែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។

16 ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​ឲ្យ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​ឲ្យ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​ខ្លួន​បន្តិច​ដែរ។

17 សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិន​និយាយ​ស្រប​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​វិញ ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​ប្រាកដ​មែន។

18 ដោយ​មាន​មនុស្ស​ជា​ច្រើន​លើក​ខ្លួន​តាម​របៀប​លោកីយ៍ នោះ​ខ្ញុំ​ក៏​អាច​នឹង​លើក​ខ្លួន​ឯង​តាម​របៀប​លោកីយ៍​ដែរ!