27 ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។
28 លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ!
29 ប្រសិនបើមានអ្នកណាម្នាក់ទន់ខ្សោយ ខ្ញុំក៏ទន់ខ្សោយដែរ ប្រសិនបើមានអ្នកណាម្នាក់ឃ្លាតចេញពីជំនឿ ខ្ញុំឈឺចុកចាប់ណាស់!
30 ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
31 ព្រះជាម្ចាស់ដែលជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច!)។
32 កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាសបានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ
33 ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងជាលមួយសម្រូតចុះតាមបង្អួចកំពែង ហើយខ្ញុំបានគេចផុតពីកណ្ដាប់ដៃលោក។