២ កូរិន‌ថូស 11:29-33 KHSV

29 ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ទន់​ខ្សោយ ខ្ញុំ​ក៏​ទន់​ខ្សោយ​ដែរ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ជំនឿ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់!

30 ប្រសិន​បើ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។

31 ព្រះ‌ជាម្ចាស់​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច!)។

32 កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អើរេ‌តាស​បាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ

33 ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សម្រូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក។