1 នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។
2 កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្តអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ
3 ដ្បិតបងប្អូនចង់បានភស្ដុតាងថា ព្រះគ្រិស្ដមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។
4 ព្រះអង្គត្រូវគេឆ្កាង ដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជន្មរស់ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្តែ ដោយយល់ដល់បងប្អូនយើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។