២ កូរិន‌ថូស 13:4-10 KHSV

4 ព្រះ‌អង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ព្រះ‌អង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះ‌អង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បង‌ប្អូន​យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌អង្គ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

5 សូម​បង‌ប្អូន​ល្បង​មើល​ខ្លួន​ឯង​ទៅ តើ​បង‌ប្អូន​នៅ​តែ​មាន​ជំនឿ​មែន​ឬ​យ៉ាង​ណា សូម​បង‌ប្អូន​ពិនិត្យ‌ពិច័យ​ខ្លួន​ឯង​មើល​ទៅ​ចុះ! បង‌ប្អូន​មិន​ទទួល​ស្គាល់​ទេ​ឬ ថា​ព្រះ‌យេស៊ូ‌គ្រិស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន! ឬ​មួយ​មាន​តែ​បង‌ប្អូន​ឃើញ​ថា ព្រះ‌អង្គ​មិន​គង់​នៅ​ជា​មួយ!

6 ខ្ញុំ​សង្ឃឹម​ថា បង‌ប្អូន​ពិត​ជា​ដឹង​ថា ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង​មែន។

7 យើង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះ‌អង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ‌ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះ‌អង្គ​គង់​ជា​មួយ​ក៏​ដោយ

8 ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​បាន​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។

9 យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បង‌ប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បង‌ប្អូន​បាន​គ្រប់​លក្ខណៈ។

10 ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង‌ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង‌ប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះ‌អង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។