2 បើខ្ញុំធ្វើឲ្យបងប្អូនព្រួយចិត្តទៅហើយ តើនរណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ?
3 សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូន មានគោលបំណងចៀសវាងកុំឲ្យខ្ញុំព្រួយចិត្ត នៅពេលខ្ញុំមកដល់ គឺកុំឲ្យខ្ញុំកើតទុក្ខព្រួយពីអស់អ្នក ដែលត្រូវធ្វើឲ្យខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរ បងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។
4 ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ត ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្តទេ គឺចង់សម្តែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។
5 ប្រសិនបើនរណាម្នាក់បង្កើតឲ្យមានទុក្ខព្រួយ មិនមែនធ្វើឲ្យខ្ញុំព្រួយចិត្តទេ គឺគាត់ធ្វើឲ្យបងប្អូនទាំងអស់គ្នាព្រួយចិត្ត ឬយ៉ាងហោចណាស់ ក៏ឲ្យបងប្អូនមួយចំនួនព្រួយចិត្ត (ខ្ញុំថាដូច្នេះ មកពីមិនចង់បំផ្លើស)។
6 បើបងប្អូនភាគច្រើនបានដាក់ទោសមនុស្សបែបនេះ ល្មមហើយ។
7 សូមបងប្អូនអត់ទោសឲ្យគាត់ និងលើកទឹកចិត្តគាត់ផងទៅ ក្រែងលោគាត់ពិបាកចិត្តខ្លាំងពេក រហូតដល់ទៅអស់សង្ឃឹម។
8 ដូច្នេះ ខ្ញុំសូមទូន្មានបងប្អូនធ្វើយ៉ាងណាបង្ហាញឲ្យឃើញថា បងប្អូនស្រឡាញ់គាត់។