២ កូរិន‌ថូស 4:1-5 KHSV

1 បើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។

2 យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

3 ប្រសិន​បើ​អត្ថ‌ន័យ​នៃ​ដំណឹង‌ល្អ*​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ​ប៉ុណ្ណោះ

4 ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ ជា​តំណាង របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។

5 យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង‌ប្អូន ព្រោះ​តែ​ព្រះ‌យេស៊ូ​នេះ​ហើយ។