២ កូរិន‌ថូស 5:1-4 KHSV

1 យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែន‌ដី​នេះ​ប្រៀប​ដូច​ជា​ជម្រក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​ស្ថាន​បរម‌សុខ* ជា​លំ‌នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។

2 ឥឡូវ​នេះ យើង​តែងតែ​ត្អូញ‌ត្អែរ​សង្វាត​ចង់​បាន​រូប​កាយ​សួគ៌​មក​គ្រប​ពី​លើ​រូប​កាយ​នេះ​ថែម​ទៀត

3 គឺ​ឲ្យ​តែ​យើង​បាន​រូប​កាយ​ថ្មី ប្រសើរ​ជា​ជាង​គ្មាន។

4 ពេល​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ យើង​តែងតែ​ត្អូញ‌ត្អែរ និង​ពិបាក​ចិត្ត។ យើង​មិន​ចង់​ដោះ​រូប​កាយ​នេះ​ចោល​ទេ គឺ​ចង់​ពាក់​រូប​កាយ​ថ្មី​ពី​លើ​ថែម​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វីៗ​ដែល​តែងតែ​ស្លាប់​នេះ។