២ កូរិន‌ថូស 7:13-16 KHSV

13 ការ​នេះ​ហើយ​ដែល​បាន​សម្រាល​ទុក្ខ​យើង។ ប៉ុន្តែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បង‌ប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​ឲ្យ​ស្ងប់​ចិត្ត លែង​ព្រួយ​បារម្ភ។

14 ប្រសិន​បើ​ខ្ញុំ​បាន​ខ្ពស់​មុខ​បន្តិច ដោយ​និយាយ​សរសើរ​ពី​បង‌ប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បង‌ប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បង‌ប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។

15 ពេល​គាត់​នឹក​ឃើញ​ថា បង‌ប្អូន​ទាំង​អស់​គ្នា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់ និង​ទទួល​គាត់​ដោយ​គោរព​កោត​ខ្លាច​ញាប់‌ញ័រ​ផង​នោះ គាត់​មាន​ចិត្ត​ស្រឡាញ់​បង‌ប្អូន​រឹត​តែ​ខ្លាំង​ឡើងៗ។

16 ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ត​បង‌ប្អូន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។