២ កូរិន‌ថូស 8:14-20 KHSV

14 ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បង‌ប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បង‌ប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បង‌ប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បង‌ប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា

15 ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច​ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

16 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​ចិត្ត​ខ្នះ‌ខ្នែង​ចង់​ជួយ​បង‌ប្អូន​ដូច​យើង​ដែរ

17 ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះ‌ខ្នែង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បង‌ប្អូន។

18 យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បង‌ប្អូន​ម្នាក់​ដែល​ក្រុម‌ជំនុំ*​ទាំង​អស់​កោត​សរសើរ ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*។

19 មិន​តែ​ប៉ុណ្ណោះ​សោត ក្រុម‌ជំនុំ​បាន​ជ្រើស​រើស​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខ‌ងារ​ប្រមូល​តង្វាយ​នេះ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ និង​ដើម្បី​សម្តែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។

20 យើង​ចង់​ចៀស‌វាង​មិន​ឲ្យ​គេ​រិះគន់​យើង អំពី​របៀប​ចាត់​ចែង​ប្រាក់​ដែល​រៃ​បាន​ដ៏​ច្រើន​នេះ​ឡើយ