បទចំរៀង 1:1-6 KHOV

1 នេះ​ជា​ចំរៀង​ដែល​ប្រសើរ​បំផុត​ជាង​អស់​ទាំងចំរៀង ជា​ទំនុក​របស់​ស្តេច​សាឡូ‌ម៉ូន។

2 ៙ ឱ​បើ​ប្ដី​នឹង​ថើប​ខ្ញុំ​ដោយ​ព្រះ‌ឱស្ឋ​ទៅ​អេះពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិសេស​ជាង​ស្រាទំពាំង‌បាយ‌ជូរ

3 ប្រេង​អប់​របស់​ទ្រង់​ធុំ​ក្លិន​ក្រអូប​ល្អព្រះ‌នាម​ទ្រង់​ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ​ហើយហេតុ​នោះ​បាន​ជា​ពួក​ព្រហ្មចារី​សុទ្ធ​តែ​ស្រឡាញ់​ដល់​ទ្រង់

4 សូម​ទាញ​នាំ​ខ្ញុំ​ម្ចាស់ នោះ​យើង​ខ្ញុំ​នឹង​រត់​តាម​ទ្រង់។(ស្តេច​ទ្រង់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទ្រង់)យើង​ខ្ញុំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ​ក្នុង​អង្គ​ទ្រង់យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរគេ​ស្រឡាញ់​ដល់​ទ្រង់ នោះ​គួរ​ណាស់​ហើយ។

5 ៙ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ខ្មៅ តែ​ល្អ​គួរ​សមឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូ‌ម៉ូន

6 សូម​កុំ​ឲ្យ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ​ឡើយដ្បិត​ខ្ញុំ​បាន​ត្រូវ​ហាល​ថ្ងៃ​ហើយពួក​ប្រុសៗ​ពោះ​១​នឹង​ខ្ញុំ គេ​ខឹង​នឹង​ខ្ញុំគេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរឯ​ចំការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។