បទចំរៀង 1:6-12 KHOV

6 សូម​កុំ​ឲ្យ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ​ឡើយដ្បិត​ខ្ញុំ​បាន​ត្រូវ​ហាល​ថ្ងៃ​ហើយពួក​ប្រុសៗ​ពោះ​១​នឹង​ខ្ញុំ គេ​ខឹង​នឹង​ខ្ញុំគេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរឯ​ចំការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។

7 ៙ ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយសូម​ប្រាប់​ខ្ញុំ​ម្ចាស់​ពី​ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផងតើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សំរាក​ពេល​ថ្ងៃ​ត្រង់ដ្បិត​តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី​ដែល​ត្រូវបាំង​មុខ នៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​ភឿនទ្រង់​ដូច្នេះ។

8 ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយបើ​មិន​ដឹង​ទេ នោះ​មាន​តែ​ចេញ​ទៅ​តាម‌ដាន​ជើង​របស់ហ្វូង​សត្វ​ទៅហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង​ក្បែរ​ត្រសាល​របស់​ពួកអ្នក​គង្វាល​ចុះ។

9 ៙ ឱ​មាស​សំឡាញ់​អើយអញ​បាន​ប្រៀប​ឯង​ដូច​ជា​សេះ​ទឹម​រាជ‌រថ​របស់​ផារ៉ោន

10 ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែងហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ

11 យើង​នឹង​ធ្វើ​ប្រតោក​មាស​ដាំ​ដោយ​ប្រាក់​ឲ្យ​ឯង។

12 ៙ កំពុង​ដែល​ស្តេច​ទ្រង់​គង់​នៅ​តុនោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​ផ្សាយ​ក្លិន​ក្រអូប​ទៅ