បទចំរៀង 1:8-14 KHOV

8 ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយបើ​មិន​ដឹង​ទេ នោះ​មាន​តែ​ចេញ​ទៅ​តាម‌ដាន​ជើង​របស់ហ្វូង​សត្វ​ទៅហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង​ក្បែរ​ត្រសាល​របស់​ពួកអ្នក​គង្វាល​ចុះ។

9 ៙ ឱ​មាស​សំឡាញ់​អើយអញ​បាន​ប្រៀប​ឯង​ដូច​ជា​សេះ​ទឹម​រាជ‌រថ​របស់​ផារ៉ោន

10 ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែងហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ

11 យើង​នឹង​ធ្វើ​ប្រតោក​មាស​ដាំ​ដោយ​ប្រាក់​ឲ្យ​ឯង។

12 ៙ កំពុង​ដែល​ស្តេច​ទ្រង់​គង់​នៅ​តុនោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​ផ្សាយ​ក្លិន​ក្រអូប​ទៅ

13 ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាននៅ​នា​រវាង​ដោះ​ខ្ញុំ​ទាំង​២​ដល់​ខ្ញុំ

14 ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ក៏​ដូច​ជា​កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំដែល​ដុះ​នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ស្រុក​អេន-កេឌី។