បទចំរៀង 2:6-12 KHOV

6 ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ

7 ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើសនិង​ពួក​ក្តាន់​នៅ​វាល​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់របស់​ខ្ញុំ​ឡើយចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

8 ៙ នុ៎ះន៏ សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំមើល ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំហើយ​លោត​សំទុះ​ក្អែក នៅ​លើ​ទួល

9 ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវមើល ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយទ្រង់​អើត​មើល​តាម​បង្អួចហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។

10 ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ថាមាស​សំឡាញ់​អើយ ចូរ​ក្រោក​ឡើងស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក

11 ដ្បិត​មើល រដូវ​រងា​កន្លង​ទៅ​ហើយភ្លៀង​ក៏​រាំង​ស្រឡះ​ហើយ​ដែរ

12 ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដីពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ