បទចំរៀង 2:9-15 KHOV

9 ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវមើល ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយទ្រង់​អើត​មើល​តាម​បង្អួចហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។

10 ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ថាមាស​សំឡាញ់​អើយ ចូរ​ក្រោក​ឡើងស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក

11 ដ្បិត​មើល រដូវ​រងា​កន្លង​ទៅ​ហើយភ្លៀង​ក៏​រាំង​ស្រឡះ​ហើយ​ដែរ

12 ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដីពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ

13 ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ផ្កាក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេងដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក

14 ឱ​ព្រាប​អញ​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្មឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អីសូម​ឲ្យ​អញ​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផងដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។

15 ៙ ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មានដែល​បំផ្លាញ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​តែ​ផ្កា​ហើយ