2 ដូច្នេះ ក៏នឹងថា អញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុងអញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់នៅតាមផ្លូវទាំងប៉ុន្មាន ហើយនៅទីធ្លាផងខ្ញុំក៏ខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ
3 ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ឬទេ
4 ខ្ញុំបានដើរហួសពីគេតែបន្តិចទេស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំគឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
5 ៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើសនិងពួកក្តាន់នៅវាលថានាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
6 ៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមកមានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍និងកំញានព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ
7 នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូនមានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍អ៊ីស្រាអែល៦០នាក់ហែហមទ្រង់
8 គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចំបាំងគ្រប់គ្នានែបដាវនៅត្រគាកក្រែងមានហេតុភ័យនៅរាត្រីយប់។