បទចំរៀង 3:4-10 KHOV

4 ខ្ញុំ​បាន​ដើរ​ហួស​ពី​គេ​តែ​បន្តិច​ទេស្រាប់​តែ​ប្រទះ​នឹង​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់ខ្ញុំ​បាន​ចាប់​អង្គ​ទ្រង់ មិន​ព្រម​ឲ្យ​ទ្រង់​ឃ្លាត​ទៅ​ឡើយទាល់​តែ​ខ្ញុំ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្តាយ​ខ្ញុំគឺ​ក្នុង​បន្ទប់​របស់​អ្នក​ដែល​មាន​គភ៌​បង្កើត​ខ្ញុំ​មក។

5 ៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើសនិង​ពួក​ក្តាន់​នៅ​វាល​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់​របស់ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

6 ៙ តើ​អ្នក​ណា​នុ៎ះ ដែល​ឡើង​ពី​ទី​រហោ‌ស្ថាន​មកមាន​ហុយ​ដូច​ជា​ផ្សែង មាន​អប់​ខ្លួន​ដោយ​ខ្លឹម​ចន្ទន៍និង​កំញានព្រម​ទាំង​ម្សៅ​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ជំនួញ​ដូច្នេះ

7 នុ៎ះ​ន៍ គឺ​ជា​ព្រះ‌វសែង​របស់​សាឡូ‌ម៉ូនមាន​មនុស្ស​ស្ទាត់​ជំនួញ​ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍អ៊ីស្រា‌អែល​៦០​នាក់​ហែ‌ហម​ទ្រង់

8 គ្រប់​គ្នា​មាន​ដាវ ហើយ​ក៏​ថ្នឹក​ខាង​ចំបាំងគ្រប់​គ្នា​នែប​ដាវ​នៅ​ត្រគាកក្រែង​មាន​ហេតុ​ភ័យ​នៅ​រាត្រី​យប់។

9 ស្តេច​សាឡូ‌ម៉ូន​បាន​ធ្វើ​ព្រះ‌វ​១​សំរាប់​ទ្រង់ដោយ​ឈើ​ពី​ព្រៃ​ល្បាណូន

10 ទ្រង់​ធ្វើ​សសរ​ដោយ​ប្រាក់ ក្រាល​កំរាល​ដោយ​មាសទី​គង់​បាន​ធ្វើ​ពី​សំពត់​ពណ៌​ស្វាយហើយ​ខាង​ក្នុង​មាន​សំពត់​ដែល​ពួក​កូន​ស្រីៗក្រុង​យេរូ‌សាឡិម​បាន​ប៉ាក់​ដោយ​សេចក្តី​ស្រឡាញ់។