បទចំរៀង 3:5-11 KHOV

5 ៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើសនិង​ពួក​ក្តាន់​នៅ​វាល​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់​របស់ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

6 ៙ តើ​អ្នក​ណា​នុ៎ះ ដែល​ឡើង​ពី​ទី​រហោ‌ស្ថាន​មកមាន​ហុយ​ដូច​ជា​ផ្សែង មាន​អប់​ខ្លួន​ដោយ​ខ្លឹម​ចន្ទន៍និង​កំញានព្រម​ទាំង​ម្សៅ​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ជំនួញ​ដូច្នេះ

7 នុ៎ះ​ន៍ គឺ​ជា​ព្រះ‌វសែង​របស់​សាឡូ‌ម៉ូនមាន​មនុស្ស​ស្ទាត់​ជំនួញ​ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍អ៊ីស្រា‌អែល​៦០​នាក់​ហែ‌ហម​ទ្រង់

8 គ្រប់​គ្នា​មាន​ដាវ ហើយ​ក៏​ថ្នឹក​ខាង​ចំបាំងគ្រប់​គ្នា​នែប​ដាវ​នៅ​ត្រគាកក្រែង​មាន​ហេតុ​ភ័យ​នៅ​រាត្រី​យប់។

9 ស្តេច​សាឡូ‌ម៉ូន​បាន​ធ្វើ​ព្រះ‌វ​១​សំរាប់​ទ្រង់ដោយ​ឈើ​ពី​ព្រៃ​ល្បាណូន

10 ទ្រង់​ធ្វើ​សសរ​ដោយ​ប្រាក់ ក្រាល​កំរាល​ដោយ​មាសទី​គង់​បាន​ធ្វើ​ពី​សំពត់​ពណ៌​ស្វាយហើយ​ខាង​ក្នុង​មាន​សំពត់​ដែល​ពួក​កូន​ស្រីៗក្រុង​យេរូ‌សាឡិម​បាន​ប៉ាក់​ដោយ​សេចក្តី​ស្រឡាញ់។

11 ៙ ឱ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយចូរ​ចេញ​ទៅ​មើល​ស្តេច​សាឡូ‌ម៉ូន​ចុះទ្រង់​ពាក់​មកុដ​ដែល​ព្រះ‌មាតា​បាន​បំពាក់​ថ្វាយក្នុង​ថ្ងៃ​វិវាហ‌មង្គល​ទ្រង់គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​សប្បាយ។