បទចំរៀង 4:10-16 KHOV

10 ឱ​ប្អូន ជា​ប្រពន្ធ​អើយ សេចក្តី​ស្រឡាញ់​របស់​នាងល្អ​វិសេស​ណាស់​ហ្ន៎សេចក្តី​ស្រឡាញ់​របស់​ឯង​ឆ្ងាញ់​ជាង​ស្រា​ទំពាំង‌បាយ‌ជូរហើយ​ក្លិន​ប្រេង​អប់​របស់​ឯង​ក៏​ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង‌ឡាយ

11 ឱ​ប្រពន្ធ​អើយ បបូរ​មាត់​ឯង​ស្រក់​មក​ជា​ទឹក​ឃ្មុំមាន​ទឹក​ឃ្មុំ នឹង​ទឹក​ដោះ​គោ​នៅ​ក្រោម​អណ្តាត​ឯងហើយ​ក្លិន​សំលៀក‌បំពាក់​របស់​ឯង​ដូច​ជា​ក្លិន​ក្រអូបនៃ​ព្រៃ​ល្បាណូន

12 ប្អូន ជា​ប្រពន្ធ​របស់​អញ ប្រៀប​ដូច​ជា​សួន‌ច្បារដែល​រាំង​ផ្លូវ​ចូលជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់

13 ត្រួយ​ឯង​ជា​ចំការ​ទទឹម មាន​ផ្លែ​ដ៏​វិសេសក៏​មាន​ដើម​ក្រពេន និង​ដើម​ទេព្វិរូ

14 គឺ​ទេព្វិរូ និង​រមៀត ដើម​កន្ធាយ ហើយ​សម្បុរ​ល្វែងនូវ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ធ្វើ​គ្រឿង​ក្រអូប​ដែរនិង​ជ័រ​ល្វីង‌ទេស ក្រឹស្នា ហើយ​គ្រឿង​ក្រអូប​យ៉ាងសំខាន់​ទាំង​អស់

15 ឯង​ជា​ក្បាល​ទឹក​ដែល​ស្រោច​សួន‌ច្បារ ជា​អណ្តូងមាន​ទឹក​រស់ ជា​ជ្រោះ​ទឹក​ហូរ​មក​ពី​ភ្នំ​ល្បាណូន។

16 ៙ ឱ​ខ្យល់​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើងហើយ​ខ្យល់​ខាង​ត្បូង​អើយ ចូរ​មក​ចុះចូរ​បក់​មក​លើ​សួន‌ច្បារ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ក្លិន​ក្រអូបផ្សាយ​ចេញ​ទៅសូម​ឲ្យ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ចូល​មក​ក្នុង​សួន‌ច្បារ​ទ្រង់ហើយ​សោយ​ផល​ដ៏​មាន​ឱជារស​របស់​ទ្រង់​ចុះ។