បទចំរៀង 4:3-9 KHOV

3 បបូរ​មាត់​ឯង​ដូច​ជា​អំបោះ​ក្រហម មាត់​ឯង​ក៏​ល្អ​មើលតើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម១​ចំហៀង

4 ក​ឯង​ដូច​ជា​ប៉ម​នៃ​ស្តេច​ដាវីឌដែល​សង់​ឡើង​សំរាប់​ជា​ទី​ទុក​គ្រឿង​អាវុធជា​កន្លែង​ដែល​មាន​ខែល​១​ពាន់​ព្យួរ​ទុកគឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ

5 ដោះ​ឯង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ដែល​ជា​កូន​ភ្លោះ​របស់​មេ​១ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។

6 ៙ អញ​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញានចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។

7 ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ

8 ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន​ជា​មួយ​នឹង​អញ​ចុះគឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណាពី​កំពូល​ភ្នំ​សេនារ ហើយ​នឹង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផងគឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

9 ឱ​ប្អូន ជា​ប្រពន្ធ​អើយឯង​បាន​ចាប់​យក​ដួង​ចិត្ត​អញ​ទៅ​ហើយឯង​បាន​ចាប់​យក​ដួង​ចិត្ត​អញ​ទៅ​ដោយ​ភ្នែក​ឯង​តែ​១ដោយ‌សារ​ខ្សែ​ក​របស់​ឯង​តែ​១​ប៉ុណ្ណោះ