4 កឯងដូចជាប៉មនៃស្តេចដាវីឌដែលសង់ឡើងសំរាប់ជាទីទុកគ្រឿងអាវុធជាកន្លែងដែលមានខែល១ពាន់ព្យួរទុកគឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5 ដោះឯងទាំង២ដូចជាកូនក្តាន់២ដែលជាកូនភ្លោះរបស់មេ១ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6 ៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញានចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
7 ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គឥតមានខ្ចោះនៅខ្លួននាងឡើយ
8 ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះគឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណាពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផងគឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9 ឱប្អូន ជាប្រពន្ធអើយឯងបានចាប់យកដួងចិត្តអញទៅហើយឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ
10 ឱប្អូន ជាប្រពន្ធអើយ សេចក្តីស្រឡាញ់របស់នាងល្អវិសេសណាស់ហ្ន៎សេចក្តីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ