បទចំរៀង 4:6-12 KHOV

6 ៙ អញ​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញានចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។

7 ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ

8 ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន​ជា​មួយ​នឹង​អញ​ចុះគឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណាពី​កំពូល​ភ្នំ​សេនារ ហើយ​នឹង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផងគឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

9 ឱ​ប្អូន ជា​ប្រពន្ធ​អើយឯង​បាន​ចាប់​យក​ដួង​ចិត្ត​អញ​ទៅ​ហើយឯង​បាន​ចាប់​យក​ដួង​ចិត្ត​អញ​ទៅ​ដោយ​ភ្នែក​ឯង​តែ​១ដោយ‌សារ​ខ្សែ​ក​របស់​ឯង​តែ​១​ប៉ុណ្ណោះ

10 ឱ​ប្អូន ជា​ប្រពន្ធ​អើយ សេចក្តី​ស្រឡាញ់​របស់​នាងល្អ​វិសេស​ណាស់​ហ្ន៎សេចក្តី​ស្រឡាញ់​របស់​ឯង​ឆ្ងាញ់​ជាង​ស្រា​ទំពាំង‌បាយ‌ជូរហើយ​ក្លិន​ប្រេង​អប់​របស់​ឯង​ក៏​ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង‌ឡាយ

11 ឱ​ប្រពន្ធ​អើយ បបូរ​មាត់​ឯង​ស្រក់​មក​ជា​ទឹក​ឃ្មុំមាន​ទឹក​ឃ្មុំ នឹង​ទឹក​ដោះ​គោ​នៅ​ក្រោម​អណ្តាត​ឯងហើយ​ក្លិន​សំលៀក‌បំពាក់​របស់​ឯង​ដូច​ជា​ក្លិន​ក្រអូបនៃ​ព្រៃ​ល្បាណូន

12 ប្អូន ជា​ប្រពន្ធ​របស់​អញ ប្រៀប​ដូច​ជា​សួន‌ច្បារដែល​រាំង​ផ្លូវ​ចូលជា​រន្ធ​ទឹក​ដែល​គេ​ហួង‌ហែង ជា​ទឹក​ផុស​ដែល​គេ​បិទ​ខ្ទប់