1 ឱប្អូន ជាប្រពន្ធអើយអញបានចូលមកក្នុងសួនច្បារអញហើយអញបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់អញអញបានបរិភោគសំណុំ និងទឹកឃ្មុំរបស់អញអញបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយឱសំឡាញ់រាល់គ្នាអើយ ចូរពិសាចុះឱមាសសំឡាញ់អើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
2 ៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេនោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថាឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញជាអ្នករិសុទ្ធរបស់អញអើយចូរបើកទ្វារឲ្យអញផងដ្បិតក្បាលអញទទឹកជោកដោយសន្សើមសរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់
3 អញបានដោះអាវអញចេញហើយ ធ្វើដូចម្តេចឲ្យអញពាក់វិញបានអញបានលាងជើងហើយ ធ្វើដូចម្តេចឲ្យអញប្រឡាក់ទៀតបាន
4 ស្ងួនសំឡាញ់ខ្ញុំក៏បញ្ចូលព្រះហស្តតាមប្រហោងទ្វារហើយចិត្តខ្ញុំមានសេចក្តីរំជួលដល់ទ្រង់
5 ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសំឡាញ់ខ្ញុំគ្រឿងក្រអូបបានស្រក់ចេញពីដៃខ្ញុំហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ