13 ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូបដូចជាដំណាំស្មៅមានក្លិនផ្អែមព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
14 ព្រះហស្តទ្រង់ដូចជាចិញ្ចៀនមាសដាំដោយត្បូងបេរីលព្រះកាយទ្រង់ដូចជារចនាភ្លុកស្រោបដោយនិលរតន៍
15 ព្រះបាទទ្រង់ដូចជាសសរថ្មកែវតម្កល់នៅលើជើងមាសនព្វគុណឯភាពទ្រង់មានលំអដូចជាភ្នំល្បាណូនវិសេសដូចជាដើមតាត្រៅ
16 ព្រះឱស្ឋទ្រង់ក៏ផ្អែមក្រអូបអើ ទ្រង់គួរស្រឡាញ់ពេញទីហើយឱពួកកូនស្រីក្រុងយេរូសាឡិមអើយនេះហើយជាស្ងួនសំឡាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។