បទចំរៀង 6:2-8 KHOV

2 ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ឯ​សួន‌ច្បារ​របស់​ទ្រង់គឺ​ទៅ​ឯ​ទី​ដាំ​គ្រឿង​ក្រអូបដើម្បី​ឃ្វាល​សត្វ​នៅ​ក្នុង​សួន‌ច្បារ ហើយ​នឹង​បេះ​ផ្កា​កំភ្លឹង

3 ខ្ញុំ​ជា​របស់​ផង​ស្ងួន​សំឡាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់ជា​របស់​ផង​ខ្ញុំ​ដែរទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង។

4 ៙ ឱ​មាស​សំឡាញ់​អើយឯង​ស្រស់‌បស់​ល្អ​ដូច​ក្រុង​ធើសាហើយ​ស្រស់​ប្រិម‌ប្រិយ​ដូច​ជា​ក្រុង​យេរូ‌សាឡិមក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង

5 ចូរ​បែរ​ភ្នែក​ចេញ​ពី​អញ​ទៅ ដ្បិត​ភ្នែក​ឯង​ឈ្នះ​អញ​ហើយសក់​របស់​ឯង​ប្រៀប​ដូច​ជា​ហ្វូង​ពពែដែល​ដេក​នៅ​ចង្កេះ​ភ្នំ​កាឡាត

6 ធ្មេញ​ឯង​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោមរួច​ឡើង​មក​ពី​ការ​លាង​ជំរះ​វិញជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ

7 តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃនោះ​មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម​១​ចំហៀង

8 មាន​ពួក​ភរិយា​៦០​នាក់ និង​អ្នក‌ម្នាង​៨០​នាក់ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា