6 ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោមរួចឡើងមកពីការលាងជំរះវិញជាសត្វដែលមានកូនភ្លោះរៀងរាល់តួឥតមានណាមួយដែលបាត់កូនឡើយ
7 តើកឯងដែលបាំងដោយស្បៃនោះមើលទៅដូចជាផ្លែទទឹម១ចំហៀង
8 មានពួកភរិយា៦០នាក់ និងអ្នកម្នាង៨០នាក់ក៏មានស្រីក្រមុំៗឥតគណនា
9 ប៉ុន្តែមានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញនាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់របស់អ្នកដែលបង្កើតនាងមកពួកកូនស្រីទាំងឡាយបានឃើញនាងហើយក៏ហៅថាជាអ្នកមានពរអើ ព្រមទាំងពួកភរិយា និងពួកអ្នកម្នាងក៏សរសើរនាងដែរ។
10 ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យក៏គួរស្ញែងខ្លាចដូចជាពលទ័ពមានទាំងទង់ជ័យផងដូច្នេះ។
11 ៙ ខ្ញុំបានចុះទៅឯចំការឈើមានផ្លែគ្រាប់ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅហើយបើទទឹមមានផ្កាផង
12 រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំទៅដាក់នៅក្នុងព្រះរាជរថនៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។