1 ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូងជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ
2 ផ្ចិតនាងរាងដូចជាកែវក្រពុំដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយពោះនាងប្រៀបដូចជាគំនរស្រូវសាលីមានផ្កាកំភ្លឹងដោតជុំវិញ
3 ដោះនាងទាំង២ដូចជាកូនក្តាន់២ដែលជាកូនភ្លោះរបស់មេ១
4 កនាងប្រៀបដូចជាប៉មធ្វើពីភ្លុកភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូនដែលនៅជិតទ្វារបាត-រ៉ាប៊ីមច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
5 ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែលសក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយស្តេចទ្រង់ជាប់ចិត្តដោយដុំសក់នោះ។