បទចំរៀង 8:1-6 KHOV

1 ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​នៃ​ខ្ញុំ​ម្ចាស់​ទៅ​អេះជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ដូច្នេះ កាល​ណា​ខ្ញុំ​ម្ចាស់​ប្រទះ​នឹង​ទ្រង់​នៅ​ខាង​ក្រៅនោះ​ខ្ញុំ​ម្ចាស់​នឹង​ថើប​ទ្រង់​ចេះ​តែ​បានឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ផង

2 ខ្ញុំ​នឹង​នាំ​ទ្រង់​ចូល​ទៅ​ក្នុង​ផ្ទះ​ម្ដាយ​របស់​ខ្ញុំ​ម្ចាស់ម្តាយ​នឹង​បង្រៀន​ដល់​ខ្ញុំ​ម្ចាស់ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូបជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ

3 នោះ​ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់

4 ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួនឬ​ដាស់​ស្ងួន​សំឡាញ់​ខ្ញុំ​ឡើយចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

5 ៙ តើ​នាង​ណា​នុ៎ះ ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថានកំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សំឡាញ់​របស់​នាង​ដូច្នេះ។៙ អញ​បាន​បណ្តាល​ឲ្យ​ឯង​មាន​សេចក្តី​ស្រឡាញ់​នៅក្រោម​ដើម​សារីជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សំរាលជា​ទី​ដែល​អ្នក​ឈឺ​នឹង​សំរាល​បាន​បង្កើត​ឯង​មក។

6 ៙ សូម​ប្តិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ទ័យ​ទ្រង់​ដូច​ជា​ត្រាគឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផងដ្បិត​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់ហើយ​សេចក្តី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ហើយ​ជំហួល​នៃ​សេចក្តី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើងជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ