បទចំរៀង 8:11-14 KHOV

11 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរនៅ​ត្រង់​បាល-ហាម៉ូនទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ដទៃ​ធ្វើដែល​ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​នាំ​យក​ប្រាក់១​ពាន់​ដួង​មក​ថ្វាយដើម្បី​ឲ្យ​បាន​ផល​ចំការ​នោះ

12 ឯ​ចំការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខខ្ញុំ​ម្ចាស់​នេះ​ហើយឯ​ទ្រង់ ឱ​សាឡូ‌ម៉ូន​អើយទ្រង់​នឹង​បាន​ប្រាក់​១​ពាន់​នោះហើយ​ពួក​អ្នក​ដែល​ធ្វើ​ចំការ​នឹង​បាន​ដល់​២​រយ​ដែរ

13 ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយពួក​ភឿន​រង់‌ចាំ​ស្តាប់​សំឡេង​ឯងសូម​ឲ្យ​អញ​បាន​ឮ​ផង។

14 ៙ ឱ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ម្ចាស់​អើយសូម​ឆាប់ៗ​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវនៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚