បទចំរៀង 8:3-9 KHOV

3 នោះ​ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់

4 ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួនឬ​ដាស់​ស្ងួន​សំឡាញ់​ខ្ញុំ​ឡើយចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

5 ៙ តើ​នាង​ណា​នុ៎ះ ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថានកំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សំឡាញ់​របស់​នាង​ដូច្នេះ។៙ អញ​បាន​បណ្តាល​ឲ្យ​ឯង​មាន​សេចក្តី​ស្រឡាញ់​នៅក្រោម​ដើម​សារីជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សំរាលជា​ទី​ដែល​អ្នក​ឈឺ​នឹង​សំរាល​បាន​បង្កើត​ឯង​មក។

6 ៙ សូម​ប្តិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ទ័យ​ទ្រង់​ដូច​ជា​ត្រាគឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផងដ្បិត​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់ហើយ​សេចក្តី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ហើយ​ជំហួល​នៃ​សេចក្តី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើងជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ

7 ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ​នៅ​ផ្ទះ​ខ្លួន​អស់រលីង​ឲ្យ​បាន​សេចក្តី​ស្រឡាញ់គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្តី​មើល‌ងាយទទេៗ​វិញ។

8 ៙ យើង​មាន​ប្អូន​ស្រី​១ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយតើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើងនៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង។

9 ៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើបើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើតាត្រៅ​ឲ្យ​នាង។