បទចំរៀង 8:6-12 KHOV

6 ៙ សូម​ប្តិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ទ័យ​ទ្រង់​ដូច​ជា​ត្រាគឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផងដ្បិត​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់ហើយ​សេចក្តី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ហើយ​ជំហួល​នៃ​សេចក្តី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើងជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ

7 ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ​នៅ​ផ្ទះ​ខ្លួន​អស់រលីង​ឲ្យ​បាន​សេចក្តី​ស្រឡាញ់គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្តី​មើល‌ងាយទទេៗ​វិញ។

8 ៙ យើង​មាន​ប្អូន​ស្រី​១ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយតើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើងនៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង។

9 ៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើបើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើតាត្រៅ​ឲ្យ​នាង។

10 ៙ ឯ​ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ជា​ប៉ម​ហើយតាំង​ពី​នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អ្នក​ដែលបណ្តាល​ឲ្យ​មាន​សេចក្តី​សុខ

11 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរនៅ​ត្រង់​បាល-ហាម៉ូនទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ដទៃ​ធ្វើដែល​ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​នាំ​យក​ប្រាក់១​ពាន់​ដួង​មក​ថ្វាយដើម្បី​ឲ្យ​បាន​ផល​ចំការ​នោះ

12 ឯ​ចំការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខខ្ញុំ​ម្ចាស់​នេះ​ហើយឯ​ទ្រង់ ឱ​សាឡូ‌ម៉ូន​អើយទ្រង់​នឹង​បាន​ប្រាក់​១​ពាន់​នោះហើយ​ពួក​អ្នក​ដែល​ធ្វើ​ចំការ​នឹង​បាន​ដល់​២​រយ​ដែរ