យ៉ូប 1:1-7 KHOV

1 នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត‌ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់

2 លោក​បង្កើត​បាន​កូន​ប្រុស ៧ និង​កូន​ស្រី​៣

3 លោក​មាន​ចៀម​៧​ពាន់ អូដ្ឋ​៣​ពាន់ គោ​៥០០​នឹម និង​លា​ញី​៥០០ ក៏​មាន​បាវ‌ព្រាវ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត។

4 ឯ​កូន​ប្រុសៗ​របស់​លោក គេ​តែង​ជប់‌លៀង​គ្នា នៅ​ផ្ទះ​គេ​រៀង​ខ្លួន​តាម​វេន គេ​ក៏​ចាត់​ឲ្យ​ទៅ​ហៅ​ប្អូន​ស្រី​គេ​ទាំង​៣​នាក់ ឲ្យ​មក​បរិភោគ​ជា​មួយ​គ្នា

5 លុះ​កាល​បាន​ជប់‌លៀង​គ្នា​រួច​ហើយ នោះ​យ៉ូប​ក៏​ចាត់​ទៅ​ញែក​គេ​ចេញ​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​ដង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​នឹក​ថា ក្រែង​កូន​អញ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។

6 រីឯ​មាន​កាល​១​ថ្ងៃ ដែល​ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​អារក្ស​សាតាំង​ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ

7 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី