យ៉ូប 1:10-16 KHOV

10 តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ និង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ‌សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី

11 ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ

12 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។

13 មាន​១​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង

14 នោះ​គាប់​ជួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​យ៉ូប​ថា កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង

15 នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​បាន​រត់​រួច មក​ជំរាប​លោក

16 កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម និង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រត់​រួច​មក​ជំរាប​លោក