យ៉ូប 1:13-19 KHOV

13 មាន​១​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង

14 នោះ​គាប់​ជួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​យ៉ូប​ថា កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង

15 នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​បាន​រត់​រួច មក​ជំរាប​លោក

16 កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម និង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រត់​រួច​មក​ជំរាប​លោក

17 កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​សាសន៍​ខាល់ដេ បាន​ចែក​គ្នា​ជា​៣​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សំឡាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​រត់​រួច​មក​ជំរាប​លោក

18 កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ នៅ​ក្នុង​ផ្ទះ​បង​ច្បង

19 ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុំ​ផ្ទះ​ទាំង​៤​ជ្រុង រំលំ​ទៅ​លើ​កូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច ដើម្បី​មក​ជំរាប​លោក។