19 ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុំផ្ទះទាំង៤ជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរួច ដើម្បីមកជំរាបលោក។
20 នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ
21 ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ
22 ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។